Day: May 8, 2026

រូបសំណាក់ព្រះវិស្ណុជិះគ្រុឌវិលមកខេត្តសៀមរាបវិញ ក្រោយតម្កល់នៅឧត្តរមានជ័យអស់រយៈពេល១៦ឆ្នាំ

អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។                               ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់…

សហគមន៍នេសាទនៅខេត្តកំពតជំរុញប្រាក់ចំណូល និងទេសចរណ៍ធម្មជាតិ

សហគមន៍នេសាទនៅខេត្តកំពតរាយការណ៍ពីការកើនឡើងនៃទិន្នផលត្រី ដែលបង្កើនប្រាក់ចំណូលទ្វេដងពីការនេសាទ និងទេសចរណ៍ ដែលជំរុញដោយកិច្ចសហប្រតិបត្តិការរឹងមាំ ការការពារធនធាន និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដោយបានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ យោងតាមបណ្តាញសង្គមរបស់លោកនៅថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា សហគមន៍នានានៅខេត្តកំពត រួមទាំងកំពង់សាមគ្គី ព្រែកត្នោត និងត្រពាំងសង្កែ បានពង្រឹងផលិតផលនេសាទ និងសក្តានុពលទេសចរណ៍របស់ពួកគេ។ លោកបានមានប្រសាសន៍ថា “ភាពជោគជ័យនេះកើតចេញពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានក្នុងការទប់ស្កាត់បទល្មើស និងការអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព”។ លើសពីនេះ ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធពីរាជរដ្ឋាភិបាលបានប្រែក្លាយតំបន់នេះទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដែលមកសម្រាកលំហែកាយ និងរីករាយជាមួយបទពិសោធន៍ដូចជា ការស្ទូចត្រី ការចាប់ក្តាម រាវលាស…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ គ្មានជនរងគ្រោះណាម្នាក់ត្រូវបំភ្លេចចោលក្នុងបេសកកម្មមនុស្សធម៌

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទីមួយរបស់កម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានលើកឡើងថា ការបន្តបរិច្ចាគថវិកា ធនធាននិងសម្ភារៈផ្សេងៗដល់កាកបាទក្រហមកម្ពុជាសម្រាប់បំពេញបេសកកម្មមនុស្សធម៌ គឺជាការបង្ហាញពីទឹកចិត្តសប្បុរសនិងសាមគ្គីពលរដ្ឋខ្មែរ ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសារយុទ្ធជនរងរបួលពិការ និងជនភៀសសឹកណាម្នាក់ចោលឡើយ។ លោកជំទាវបណ្ឌិត បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលើកទី១៦៣ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានប្រព្រឹត្តទៅនៅភ្នំពេញ កាលពីថ្ងៃពុធ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការបន្តបរិច្ចាគធនធានដល់កាកបាទក្រហមកម្ពុជាក្នុងខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនានាជាបន្តបន្ទាប់ គឺបានបង្ហាញពីការមិនភ្លេចជួយសង្គម ជួយអ្នកដែលត្រូវការ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាង។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការជួបជុំនៅពេលនេះ…

You missed