កម្ពុជា-ឥណ្ឌូនេស៊ី សាទរចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំ ខណៈដែលប្រេសិតបញ្ចប់បេសកកម្មការទូត
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃអង្គារ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅក្នុងព្រះរាជាណាចក្រ។ ក្នុងឱកាសជំនួបដ៏ស្និទ្ធស្នាលនោះ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតពេញមួយអាណត្តិរបស់លោក ដោយកត់សម្គាល់ថា ការចូលរួមនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ចនិងបង្កើនទំហំពាណិជ្ជកម្ម ដោយលើកទឹកចិត្តដល់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិនិយោគិនឥណ្ឌូនេស៊ី និងកម្ពុជា។…
